ចំនួនគត់រ៉ឺឡាទីបជាចំនួនដែលមានទាំងចំនួនគត់វិជ្ជមាន និងចំនួនគត់អវិជ្ជមាន។ ការប្រៀបធៀបចំនួនគត់រ៉ឺឡាទីបមានសារៈសំខាន់ណាស់ក្នុងកការកំណត់ថា តើចំនួនមួយ ណាធំជាងមួយណា? មួយវិញទៀតគេអាចប្រើតម្លៃដាច់ក្នុងការកំណត់ឯកតារង្វាស់ផ្សេងៗ លើចំនួនគត់រ៉ឺឡាទីប ដើម្បីឲ្យបានចំនួនគត់វិជ្ជមាន។ ដូចនេះ តម្លៃដាច់ខាតនៃចំនួនគត់ អវិជ្ជមាន ជាចំនួនគត់វិជ្ជមាន ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ សូមមិត្តទាំងអស់ សាកល្បងហ្វឹកហាត់ជាមួយល្បែងសន្លឹកកាតចំនួនគត់រ៉ឺឡាទីបខាងក្រោម ។