អាហាររូបករណ៍

សួស្តី ! អ្នកសិក្សាស្រាវទាំងអស់ជាទីមេត្រី !
ទំព័រអាហារូបករណ៍ដែលលោកអ្នកកំពុងទស្សនានៅពេលនេះជាការបង្កើតឡើងក្នុងគោល គំនិតមើល ឃើញការខ្វះខាតក្នុងការផ្សព្វផ្សាយដល់អ្នកដែលមានបំណង ចង់ប្រឡង អាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេស ហើយមិនដឹងជាប្រមែប្រមូលឯកសារ ពីកន្លែងណា និងវិញ្ញាសាដែលធ្លាប់ចេញឆ្នាំកន្លងមក មានលក្ខណៈយ៉ាងដូចម្តេច? ក្នុងទំព័រនេះនឹងបង្ហាញផ្លូវដល់អ្នកសិក្សាទាំងឡាយ និងជាមាគ៌ាមួយចាក់ទំលុះ នូវរាល់ បញ្ហាភ័យខ្លាច រអារ នឹងពាក្យប្រឡងអាហារូបករណ៍ ។ ជាការពិតណាស់ពាក្យថាប្រឡង យកអាហរូករណ៍មិនមែនជាការងាយស្រួលទេសម្រាប់បេក្ខជនទាំងអស់គ្នា ដែលមាន រាប់រយនាក់នោះ រហូតដល់បេក្ខជនខ្លះធ្វើការប្រឡងទាំងអស់សង្ឃឹម គ្មានទំនុកចិត្ត លើខ្លួនឯង ។ ដើម្បីឲ្យមានប្រសិទ្ឋិភាព ក្នុងការប្រឡង ចូលប្រកួតក្នុងសៃវៀន អាហារូបករណ៍ត្រូវគិតថាខ្លួនអាចដណ្តើមជ័យលាភី បានតាមរយៈ ការខិតខំស្រាវជ្រាវ ទទួលយកព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងអាហារូបករណ៍ ។ ជាពិសេសនោះ តាមដានឲ្យជាប់ជាមួយវិបសាយថ្មី ទំព័រថ្មី ដែលមានការបកស្រាយលាតត្រដាង អំពី ព័ត៌មានអាហារូបករណ៍ ទាំងក្នុង និង ក្រៅប្រទេស ។ មិនតែប៉ុណ្ណោះអាហារូបករណ៍ គណិតវិទ្យា ឫ អាហារូបករណ៍មុខវិជ្ជាផ្សេងៗក្តី តែងតែមានវិញ្ញាសារអមមួយ ឫពីរ ទៅតាមប្រភេទជាក់ស្តែងនៃការផ្តល់អាហារូបករណ៍នោះ ។ វិញ្ញាសារអម ទាំងនោះមាន : វិញ្ញាសារ ភាសាអង់គ្លេស និងវប្បធម៌ទូទៅមិនថាប្រឡងអាហារូបករណ៍ក្នុងស្រុក ឫក្រៅប្រទេសឡើយ ។ ដូច្នេះ បើប្អូនៗ ជាអ្នកសិក្សាស្រាវជ្រាវប្រាកដមែន ចូរប្អូនកុំបោះបង់ឲ្យសោះនូវ មុខវិជ្ជាភាសាអង់គ្លេស និងវប្បធម៌ទូទៅនេះ ។
ភាសាអង់គ្លេស : ចេះយ៉ាងហោចណាស់ឲ្យស្គាល់ពាក្យប្រឡង TOEFL
– វប្បធម៌ទូទៅ : ប្អូនគួរយល់ដឹងពីចំណេះដឹងទូទៅនានា ដូចជា ស្ថានភាពសង្គម បរិបទនយោបាយ សាសនា និងសាកលភាវូបនីយកម្មជាដើម ។

ចុចត្រង់នេះ ដើម្បីទទួលបានសៀវភៅព័ត៌មានអាហារូបករណ៍  ( PDF )

ដំណឹងអាហារូបករណ៍ផ្សេងៗ

http://www.moeys.gov.kh/kh/

http://www.uwc.org/

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Up ↑

%d bloggers like this: